ក្លឹប Tottenham បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងខ្សែប្រយុទ្ធ Omar Marmoush របស់ក្លឹប Manchester City ដោយមានលក្ខខណ្ឌតម្រូវឱ្យទិញផ្ដាច់យកកីឡាកររូបនេះក្នុងតម្លៃ 60 លានផោននៅរដូវក្តៅឆ្នាំក្រោយ។ហើយសម្រាប់កីឡាករជម្រើសជាតិអេហ្ស៊ីបវ័យ 27 ឆ្នាំរូបនេះ ដែលនឹងត្រូវទទួលការពិនិត្យសុខភាពក្នុងពេលឆាប់ៗខាងមុខ ដោយត្រៀមផ្លាស់ មកកាន់ Spurs បន្ទាប់ពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះបានចុះកិច្ចសន្យាយកកីឡាករប្រេស៊ីល Savio ក្នុងតម្លៃ 75 លានផោនកាលពីថ្ងៃអង្គារ។

គួរកត់សម្គាល់ថាMarmoush បានផ្លាស់ពីក្លឹប Eintracht Frankfurt មកកាន់ City ក្នុងតម្លៃ ៥៩ លានផោនកាលពីខែមករាឆ្នាំមុន ប៉ុន្តែភាគច្រើនគាត់ត្រូវដើរតួជាជម្រើសបន្ទាប់ពី Erling Haaland ក្នុងអំឡុងពេលដែលគាត់នៅកីឡដ្ឋាន Etihad។


ការពិត Marmoush បានចូលលេងជាកីឡាករបម្រុងនៅតង់ទី 2 ក្នុងជំនួប Man.City ចាញ់ Arsenal ក្នុងលទ្ធផល 3-0 សម្រាប់ពានបើករដូវកាល Community Shield និងបន្តអង្គុយជាកីឡាករបម្រុងមិនបានចូលលេងក្នុងប្រកួតបើកឆាក Premier League កាលពីថ្ងៃសៅរ៍ ខណៈក្រុមបានយកឈ្នះ Bournemouth 2-1 នៅទឹកដីខ្លួនឯង។ងាកមក Tottenham Spurs បានចំណាយប្រាក់ជាង 312 លានផោនរួចហើយសម្រាប់ការផ្ទេរកីឡាករនៅរដូវក្តៅនេះ ប៉ុន្តែការប្រកួតបើកឆាកមិនសមប្រកបទេដោយត្រូវម្ចាស់ផ្ទះ Brentford លត់ដោយលទ្ធផល ៣:0។
ប្រភព:BBC
https://www.youtube.com/embed/lpDIFlcZWc4