លោក Unai Emery អ្នកចាត់ការក្រុម Aston Villa បាននិយាយថា ការអវត្តមានរបស់ខ្សែប្រយុទ្ធ Ollie Watkins នៅក្នុងការប្រកួតដែលក្រុមចាញ់ Brighton ក្នុងលទ្ធផល 4-0 គឺជា សំណួរសម្រាប់រូបគេផ្ទាល់អ្នកអាចទាក់ទងទៅគេ ហើយព្យាយាមស្វែងរកចម្លើយពីគេ នេះជាការលើកឡើងរបស់គ្រូបង្វឹកអេស្បាញរូបនេះ។Watkins កីឡាករវ័យ ៣០ ឆ្នាំរូបនេះត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការប្រកួតបើកឆាក Premier League បន្ទាប់ពីមានការបញ្ជាក់ពីអ្នកចាត់ការរូបនេះកាលពីដើមសប្តាហ៍ថា Al-Hilal បានចែចូវកីឡាករអន្តរជាតិអង់គ្លេសដ៍មានបទពិសោធន៍រូបនេះមករួមក្រុមពួកគេ។
ប្រធានក្រុម John McGinn បានបញ្ជាក់ប្រាប់ Sky Sports ថា៖ "វាជារឿងដ៏លំបាកមួយ។ គេគឺជាកីឡាករដ៏អស្ចារ្យ និងជាអ្នករកគ្រាប់បាល់បានច្រើនបំផុត (បំបែកកំណត់ត្រា) - តួនាទីរបស់ខ្ញុំក្នុងនាមជាប្រធានក្រុម គឺធ្វើឱ្យកីឡាករទាំងអស់ដែលនៅទីនេះថ្ងៃនេះ បង្ហាញទម្រង់លេងបានល្អបំផុត។Watkins អាចនឹងក្លាយជាវីរបុរសរបស់ Villa ដែលបានជួយក្រុមឱ្យជោគជ័យនៅអឺរ៉ុបចុងក្រោយគេ ដែលនឹងចាកចេញនៅរដូវក្តៅនេះ។

Villa បានបញ្ចប់ការរង់ចាំពានរង្វាន់អស់រយៈពេល ៣០ ឆ្នាំ ដោយបានឈ្នះពាន Europa League កាលពីខែឧសភា ក្នុងការប្រកួតទល់នឹង Freiburg។ក្រោយលក់កីឡាករដែលធ្លាប់លេងក្នុងជម្រើស 11 នាក់ដំបូង ចំនួន 6 នាក់ចេញ មានដូចជាEzri Konsa, Youri Tielemans និង Morgan Rogersព្រមទាំង Lucas Digne បានធ្វើអោយក្រុម លោក Emery កំពុងបង្ហាញទម្រង់លេងមិនបានល្អទេ។ Aston Villa ក៏ត្រូវស្វែងរកដំណោះស្រាយសម្រាប់តំណែងអ្នកចាំទីផងដែរ ស្របពេល Emi Martinez មិនមានឈ្មោះ បន្ទាប់ពីការផ្ទេរទៅ Juventus មិនបានសម្រេច ខណៈក្លឹបបានចុះហត្ថលេខានាំយកកីឡាករអន្តរជាតិជប៉ុន Zion Suzuki មករួមក្រុមផងដែរ។ ប្រសិនបើ Martinez ចាកចេញទៀតនោះជម្រើស11នាក់ដំបូងនៅសល់តែ Matty Cash, Pau Torres, Victor Lindelof, John McGinn និង Emi Buendia ប៉ុណ្ណោះ ។ ប្រភព:BBC
