Bayern Munich បានគ្រងជើងឯកលីគអាឡឺម៉ង់ជាលើកទី 35 កាលពីថ្ងៃអាទិត្យក្រោយផ្តួល Stuttgart 4:2 នៅទឹកដី Allianz Arena ទោះយ៉ាងណាវាអាចជាអំណោយផលមួយបន្ទាប់ពីគូប្រជែងដែលនៅកៀកកិតបំផុតគឺ Borussia Dortmund បានបរាជ័យក្រោមស្នាដៃក្រុម Hoffenheim កាលពីថ្ងៃសៅរ៍។ទោះយ៉ាងណាក្រុម Bayern ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឈ្នះពានជាលើកទី 13 ក្នុង 14 រដូវកាលចុងក្រោយ។



ជ័យជំនះនេះបានរក្សាក្តីសង្ឃឹមរបស់ Bayern Munich ក្នុងការឈ្នះពាន 3នៅរដូវកាលនេះជាមួយនឹងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Bayer Leverkusen ក្នុង German Cup និង Paris St-Germain ក្នុងក្របខ័ណ្ឌ Champions League វគ្គ4ក្រុមចុងក្រោយដែលនឹងមកដល់ក្នុងខែនេះ។


ប្រភព:BBC
វីឌេអូ: