សេចក្តីជូនដំណឹង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្រ្វដហូឡូ នឹងផ្តល់ ជូនការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លេខទូរស័ព្ទ : 092 986 532
