មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ឱ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គាំទ្រដោយមូលនិធិហ្វ្រេដហូឡូ នឹងផ្តល់ ជូន ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនចំពោះ ប្រជាពលរដ្ឋដែលពុំមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ តាមកាលបរិច្ឆេទដូចខាងក្រោម៖
- ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
- ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមានបណ្ណទ្រទ្រង់សុខភាពផ្សេងៗ រាល់ ការចំណាយលើសេវាពិនិត្យ ព្យាបាល និងវះកាត់ជាបន្ទុករបស់ភាគីទូទាត់។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ : 092 986 532
