លោក Michael Carrick គ្រូបង្វឹកឈុតធំរបស់ក្លឹប Manchester United បានច្រានចោលការលើកឡើងដែលថា ក្លឹបនៅ Old Trafford មួយនេះ គឺជាក្លឹបដែលមិនអាចគ្រប់គ្រងបាន បន្ទាប់ពីការប្រកួតចុងក្រោយចាញ់ក្រុម Como នៅក្របខណ្ឌ UCL ដោយលទ្ធផល 4-1។លោក Carrick ក្នុងនាមជា Legend និង ជាអ្នកដឹកនាំក្រុមបណ្តោះអាសន្នកំពុងព្យាយាមរក្សាតំណែងរបស់ខ្លួន បន្ទាប់ពីឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន ដោយមិនអាចរកជ័យជម្នះបានសោះក្នុង7ប្រកួតចុងក្រោយ មុនពេលការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ដែលនឹងត្រូវប៉ះជាមួយក្រុម Bournemouth ដែលទើបតែលត់ AC.Milan រួចនៅក្របខណ្ឌ Europa League ។


ទោះយ៉ាងណាសម្ពាធលើរូបលោកកាន់តែមានខ្លាំងឡើង បន្ទាប់ពីមានការលើកឡើងដ៏ចម្រូងចម្រាសពីសំណាក់កីឡាករសំខាន់ៗដូចជា Lisandro Martinez និង Bruno Fernandes ដែលបានរិះគន់លើការនាំយកកីឡាករថ្មីរបស់ក្លឹប និងយុទ្ធសាស្ត្រដឹកនាំរបស់លោក។

ប្រសិនបើលោក Carrick ត្រូវបាត់បង់តំណែង នោះវានឹងក្លាយជាការផ្លាស់ប្តូរគ្រូបង្វឹកលើកទី ៣ ក្នុងរយៈពេល ៣ រដូវកាលជាប់ៗគ្នា។ នេះមានន័យថា គ្រូបង្វឹកចំនួន 8 រូប (រាប់បញ្ចូលទាំងលោក Ralf Rangnick ផងដែរ)បន្ទាប់ពីបរាជ័យក្នុងការនាំយកក្លឹបឱ្យឈានទៅដល់កម្រិតជោគជ័យដូចសម័យលោក Sir Alex Ferguson ដែលបានចូលនិវត្តន៍កាលពីឆ្នាំ 2013។