យោងតាមសារព័ត៌មាន ‘SPORT’ បានឱ្យដឹងថា Lamine Yamal មិនបានចូលរួមក្នុងការហ្វឹកហាត់ជាក្រុមលើកចុងក្រោយមុនការប្រកួតរវាង Valencia និង Barcelona នោះទេ ដោយរូបគេបានត្រឹមតែហ្វឹកហាត់ដាច់ដោយឡែកនៅក្នុងកន្លែងហាត់ប្រាណ(Gym)ប៉ុណ្ណោះ។យ៉ាងណាម៉ិញសមាជិកជ័យលាភី World Cup 2026 អាចនិងត្រូវដាក់អោយលេងបម្រុងភាគច្រើន។

នេះគឺជាដំណឹងមិនល្អមួយសម្រាប់ផែនការរបស់លោក Hansi Flick ខណៈ អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះ ច្បាស់ជានឹងត្រូវអ្នកសារព័ត៌មានសួរនាំអំពីលទ្ធភាពនៃការចូលលេងរបស់កីឡាករដែលពាក់អាវលេខ 10 រូបនេះ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃអាទិត្យស្អែកនេះ។

បញ្ហាសុខភាពរបស់ Lamine Yamal ក្នុងអំឡុងពេលហ្វឹកហាត់យុទ្ធសាស្ត្រចុងក្រោយនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីរូបគេត្រូវបានតែងតាំងជាប្រធានក្រុមទី ៥។ ថ្មីៗនេះ ក្រុមការងារ និងកីឡាកររបស់ Barcelona បានបង្ហាញទំនុកចិត្តយ៉ាងខ្លាំងមកលើកីឡាករវ័យក្មេងរូបនេះ ដោយបានដាក់បញ្ចូលរូបគេទៅក្នុងជួរថ្នាក់ដឹកនាំក្រុម បន្ទាប់ពី Raphinha, Pedri, Eric García និង Frenkie de Jong។

បើមើលតាមស្ថានភាពជាក់ស្តែង Karim Adeyemi គឺជាបេក្ខភាពដ៏សំខាន់ក្នុងការជំនួសតំណែងកីឡាករពាក់អាវលេខ ១០ រូបនេះ សម្រាប់ការប្រកួតដ៏លំបាកនៅទឹកដី Valencia។ FC Barcelona នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Mestalla ជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះ និងឱកាសមាសក្នុងការបង្កើនគម្លាតពិន្ទុនាំមុខ Real Madrid បន្ទាប់ពីក្រុម ‘Los Blancos’ មួយនេះបានចាញ់ Real Betis ក្នុងលទ្ធផល ១-០។
ប្រភព:Besoccer