ក្លឹបនាំមុខតារាងលីកកំពូលអាឡឺម៉ង់Bayern Munich នៅរង់ចាំកាយកាយសម្បទារបស់ខ្សែប្រយុទ្ធ Harry Kane មុនជំនួបជាមួយក្រុមអធិរាជស Real Madrid ក្នុងការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រវេលាម៉ោង 7យប់នេះ។គួររំលឹកថាប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ 32 ឆ្នាំរូបនេះបានចូលរួមក្នុងការហ្វឹកហាត់នៅទីក្រុង Munich កាលពីព្រឹកថ្ងៃចន្ទ មុនធ្វើដំណើរទៅកាន់ទីក្រុង Madrid ខណៈបញ្ហារបួសកជើង(មិនជាធ្ងន់ធ្ងរ)រយៈពេលកន្លងមកធ្វើអោយរូបគេមិនមានឈ្មោះសម្រាប់ការប្រកួត មិត្តភាពចាញ់ជប៉ុនកន្លងមក។

អតីតខ្សែប្រយុទ្ធ Tottenham ក៏មិនមានឈ្មោះពេលBayern Munich វាយបកផ្តួល Freiburg ។Kompany បាននិយាយថា:ការសម្រេចចិត្តចុងក្រោយថាគួរដាក់ម៉ាស៊ីនរកគ្រាប់បាល់ Kane នឹងធ្វើឡើងនៅថ្ងៃអង្គារ ។ យើងត្រូវរង់ចាំរហូតដល់ថ្ងៃនេះ (ថ្ងៃអង្គារ) ដើម្បីទទួលបានព័ត៌មានចុងក្រោយ បន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត។”វាសំខាន់ណាស់ដែលគាត់បានហ្វឹកហាត់ច្រើនថ្ងៃនេះ(ថ្ងៃច័ន្ទ) ខ្ញុំមិនគិតថាយើងនិងមិនអវត្តមានគាត់ទេ ។


Kane គឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ Bayern Munich ក្រោយជួយអៅយពួកគេលើកពាន Bundesliga និងបានជួយក្រុមឡើងមកកាន់ វគ្គ 1/4 ផ្តាច់ព្រ័ត្រ ជាមួយការស៊ុតបញ្ចូលទីបាន 10 គ្រាប់នៅលីកកំពូលអឺរ៉ុប Champions League នៅរដូវកាលនេះ។ គាត់ក៏ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Bundesliga ដោយរកបាន 31គ្រាប់ផងដែរ នៅរដូវកាលនេះ។
ប្រភព:BBC
1.វីឌេអូ: Kane រកបានគ្រាប់បាល់នៅក្របខណ្ឌ UCL
2.វីឌេអូ: Kane រកបានគ្រាប់បាល់នៅក្របខណ្ឌ Bundesligaរដូវកាលនេះ