អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Arne Slot បាននិយាយថា ការទទួលជ័យជម្នះ 2-0 នៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍លើភ្ញៀវ Fulham បានធ្វើឱ្យក្រុមហាក់មានអារម្មណ៍ស្រស់ថ្លាបន្ទាប់ពីការបរាជ័យដ៏ជូរចត់នៅសប្តាហ៍មុននៅទឹកដីបារាំងនាក្របខណ្ឌ Uefa Champion League។ ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិហូឡង់បានព្រមានថាក្រុមរបស់លោកទើបតែបានបោះជំហានដំបូងឆ្ពោះមកកាន់ទម្រង់លេងល្អឡើងវិញ ក្រោយធ្លាក់ចុះជាខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៏កន្លងទៅ។


កីឡាករយុវជន Rio Ngumoha វ័យ 17 ឆ្នាំបានរកគ្រាប់បាល់បើកឆាកដ៏អស្ចារ្យមុនពេលតាមពីក្រោយដោយគ្រាប់បាល់ពីកីឡាករ Mohamed Salah ដែលជួយ Liverpool ឱ្យក្រុមឈរនៅចំណាត់ថ្នាក់លេខ 5ខណៈលោក Slot សង្ឃឹមថានឹងជំរុញឱ្យក្រុមមានសន្ទុះលេងសម្រាប់ការឆ្ពោះទៅជើងទី 2 នៅថ្ងៃអង្គារនៃក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេនៅក្នុងផ្ទះដើម្បីទទួលភ្ញៀវក្រុម Paris St Germain ។

ប្រភព:Reuteurs