ផែនការសម្រាប់ព្រឹត្តិការណ៍ World Cup 2030 ផ្នែកបុរសអាចនិងមានក្រុមរហូតដល់ទៅ 64 ក្រុមត្រូវបានកំណត់ឱ្យវាយតម្លៃបន្ទាប់ពីការប្រកួតឆ្នាំ 2026 យោងលោក Gianni Infantino ប្រធាន សហព័ន្ធបាល់ទាត់ FIFA បាននិយាយថាព្រឹត្តិការណ៍នេះធ្វើសម្រាប់មនុស្សពិភពលោកទាំងមូល។

តាមការពិតសំណើសម្រាប់ការប្រកួតត្រូបន្ថែមក្រុមនេះត្រូវបានដាក់ចេញកាលពីឆ្នាំមុនមកម្លេះ ស្របពេលលោក Infantino និយាយថាភាពជោគជ័យនៃការប្រកួតដែលបានពង្រីកក្រុមចំនួន 48 បានធ្វើដោយជោគជ័យជិតរកឃើញក្រុមជើងឯកឆ្នាំ2026 ។ ដូច្នេះមានន័យថា FIFA គួរតែពិនិត្យមើលពីរបៀបដែលព្រឹត្តិការណ៍ World Cup ចំនួន 64 ក្រុមអាចដំណើរការបានបន្តទៀត។

លោក Infantino បានប្រាប់ប្រព័ន្ធផ្សាយព័ត៌មានស្វីស Blue Sport ថាៈ ទាំងនេះគឺជាបញ្ហាទាំងអស់ដែលយើងនឹងពិនិត្យបន្ទាប់ពីព្រឹត្តិការណ៍ World Cup 2026 បញ្ចប់។

“នៅពេលរៀបចំព្រឹត្តិការណ៍ World Cup វាជាការសំខាន់ក្នុងការរៀបចំវាសម្រាប់ពិភពលោកទាំងមូល – មិនត្រឹមតែអឺរ៉ុប និងអាមេរិកខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលផងដែរ។ គ្រប់ប្រទេសគួរតែត្រូវបានអនុញ្ញាតឱ្យស្រមៃចង់ចូលរួមក្នុងព្រឹត្តិការណ៍ World Cup”។”អ្នកអាចមើលឃើញថាគុណភាពនៃក្រុមគឺខ្ពស់ខ្លាំងណាស់ហើយវាកំពុងកើនឡើងជាលំដាប់នៅទូទាំងពិភពលោក”។ប្រសិនបើអ្នកមិនផ្តល់ឱកាសឱ្យប្រទេសតូចៗចូលរួមក្នុងព្រឹត្តិការណ៍ World Cup ទេ ពួកគេនឹងខ្វះការលើកទឹកចិត្តដើម្បីបន្តកែលម្អបន្ថែមទៀត។

លោក Infantino បាននិយាយថា ព្រឹត្តិការណ៍ World Cup ដែលមាន ៤៨ ក្រុមលើកដំបូង គឺជា “ជោគជ័យដ៏ធំមួយ” ដោយលើកឡើងពីការឡើងដល់វគ្គជម្រុះរបស់ក្រុមអាហ្វ្រិកចំនួន ៩ ក្នុងចំណោម ១០ ក្រុម។

លោកបានមានប្រសាសន៍ថា “នៅក្នុងព្រឹត្តិការណ៍ World Cup លើកមុន មានតែក្រុមចំនួនប្រាំប៉ុណ្ណោះមកពីទ្វីបអាហ្វ្រិក”។ “នោះគ្រាន់តែបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលក្រុមទាំងអស់ – ដើម្បីផ្តល់ឱកាសនេះដល់ពួកគេដើម្បីចូលរួម”។
ប្រភព:BBC