គោលបំណងចង់ឈ្នះតំណែងជើងឯករបស់ក្រុមកាំភ្លើងធំ Arsenal ហាក់កាន់តែរសាត់ឆ្ងាយក្រោយពីពួកគេបានបរាជ័យចាញ់ក្រុមភ្ញៀវ Bournemouth ក្នុងទឹកដីខ្លួនឯង សម្រាប់ការប្រកួតក្របខណ្ឌ EPLកាលពីសប្តាហ៍ទី 32 យប់ថ្ងៃសៅរ៍ម្សិលមិញនេះ។ទោះយ៉ាងណាជារឿងកម្រសម្រាប់លីកកំពូលអង់គ្លេសនិងមិនធ្លាប់មានក្រុមណាមួយដែលមានគម្លាត៩ពិន្ទុ លើតារាងនៅតែមិនឈ្នះលីគ?

ទោះយ៉ាងណាការរង់ចាំរយៈពេល 22 ឆ្នាំរបស់ Arsenal សម្រាប់ការលើកពានរង្វាន់ Premier League អាចនិងត្រូវខើចខ្លីប្រសិនMan.City ផ្តួល Chelsea នៅរាត្រីនេះ។មួយវិញទៀតក្រុមលោក Pep Guardiola ហាក់មានទឹកមាត់លេបបន្ថែមទៀតខណៈពួកគេនៅសល់សរុប2ប្រកួតក្នុងដៃលើក្រុមកាំភ្លើងធំ។


ប្រភព:BBC
វីដេអូ: Arsenal vs Bournemouth