ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លឹប Atletico Madrid គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ជាមួយក្លឹប Orlando City ដោយគ្មានតម្លៃខ្លួននៅកក្កដា ឆ្នាំ 2026 ខាងមុខ។ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ Orlando City ហើយនឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងអំឡុងពេលសម្រាកអន្តរជាតិនេះដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរបស់គាត់ជាមួយក្រុមនៅ MLS ។

ការពិតក្លឹប Orlando ថាបានផ្តល់ឱ្យគាត់នូវការផ្លាស់ប្តូរមួយនៅក្នុងខែមីនាសម្រាប់ការចាប់ផ្តើមនៃរដូវកាលនេះ ប៉ុន្តែGriezmann បានបដិសេធដោយសារតែរូបគេមានគោលបំណងចង់ចូលរួមការប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុម Atletico Madrid នៅពេលដែលពួកគេជួបក្រុម Real Sociedad ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey នៅថ្ងៃទី19 មេសា 2026ខាងមុខ។

គួររំលឹកថាបន្ទាប់ពីប្រាំបួនរដូវកាលនៅក្លឹបAt. Madrid និងបង្ហាញខ្លួន 488 ដង Griezmann ទោះយ៉ាងណា Griezmann និងត្រូវមានកាតព្វកិច្ចជួយ At.Madrid ជាមួយនឹងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយក្រុម Barcelona នៅថ្ងៃទី5 និង ទី 9 មេសាខាងមុខផងដែរ។

ប្រភព:Besoccer
វីដេអូ: