ក្រោយពីធ្លាប់មានបទពិសោធន៍ជាមួយជំនួយការអតីតគ្រូបង្វឹកលោកWayne Rooney ដែលធ្លាប់ដឹកនាំក្រុម Birmingham City កំលុងពេលលេងនៅលីកលំដាប់ទីពីរអង់គ្លេស និងបន្តក្លាយជាជំនួយការលោកLee Carsley ក្នុងក្រុមតោកំណាចអង់គ្លេសរួចមក។


ទីបំផុតអតីតខ្សែការពារស្លាបឆ្វេងក្រុមកាំភ្លើងធំ Arsenal &Chelsea និង Roma លោកAshley Cole បានទទួលឱកាសដឹកនាំក្រុមមានវត្តមាននៅលីកលំដាប់ទីពីរ អ៊ីតាលី Serie B គឺក្រុម Cesena ដែលបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 8 និងបានទទួលតួនាទីនេះជំនួសកន្លែងលោក Michele Mignani ជាអ្នកចាត់ការទូទៅ។


ទោះយ៉ាងណាការដឹកនាំប្រកួតដំបូងរបស់ Cole មិនទទួលបានលទ្ធផលល្អនោះទេ ពោលគឺត្រូវក្រុមម្ចាស់ផ្ទះ Mantova ផ្តល់លទ្ធផលជូរចត់ 3:0 កាលពីថ្ងៃពុធកន្លងទៅ។

ប្រភព:Joe.co.uk
វីដេអូ:Cole នៅ Arsenal & Chelsea