ប្រធានក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Cristian Romero នឹងត្រូវអវត្តមានរហូតដល់បញ្ចប់ រដូវកាល ក្រោយពីរូបរងរបួសដាច់សរសៃពួរជង្គង់ដែលគាត់បានរងរបួសនៅក្នុងការចាញ់ក្រុមម្ចាស់ផ្ទះSunderland 1-0 ។

ខ្សែការពារសញ្ជាតិអាហ្សង់ទីន Romero វ័យ 27 ឆ្នាំមើលទៅហាក់ដូចជាមិនសប្បាយចិត្តនៅពេលដែលគាត់បានដើរចេញបន្ទាប់ពីការប៉ះទង្គិចជាមួយអ្នកចាំទី Antonin Kinsky ក្នុងការប្រកួត Premier League នៅកីឡដ្ឋាន Stadium of Light កាលពីថ្ងៃអាទិត្យ។បញ្ហារបួសនេះនាំអោយក្រុមលោកRoberto De Zerbi និងមិនអាចចូលលេងការប្រកួត 6លើកចុងក្រោយខណៈដែលពួកគេកំពុងត្រូវការកម្លាំងដើម្បីប្រយុទ្ធក្នុងគោលបំណងចៀសវាងការកាត់ចេញ ។

គ្រូបង្វឹកសញ្ជាតិអីតាលី De Zerbi បានឆ្លើយតបជុំវិញបញ្ហនេះថាៈបន្ទាប់ពីការប្រកួតថា Romero គឺជា កីឡាករល្អ និង សំខាន់សម្រាប់ Spurs ។បច្ចុប្បន្ន Tottenham កំពុងឈរនៅលេខរៀងទី 18 ក្នុងក្របខណ្ឌ Premier League ដោយតាមពីក្រោយក្រុម West Ham លេខរៀងទី17ចំនួនពីរពិន្ទុ ។
ប្រភព:BBC
វីដេអូ: Sunderland vs Tottenham