ក្រុមហង្សក្រហមLiverpool ត្រូវអវត្តមានអ្នកចាំទីដៃទី១ របស់ពួកគេសម្រាប់ការប្រកួតនៅក្របខណ្ឌ EPL ជាមួយក្រុមសត្វរំពេBrighton នៅថ្ងៃសៅរ៍នេះដោយសារបញ្ហារបួស ។ មួយវិញទៀត Allison Becker និងត្រូវដកខ្លួនចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតទល់និងបារាំងព្រមទាំងក្រូអាតនៅសហរដ្ឋអាមេរិកនាថ្ងៃទី26 និង 31នៅរដ្ឋBoston និង Orlando។


ដោយឡែកអ្នកចាំទី Giorgi Mamardashvili រំពឹងថានឹងចូលមកជំនួស Becker នៅLiverpool ហើយHugo Souza របស់ក្រុម Courinthians និងចូលមកជំនួសតួនាទីរបស់ Alisson នៅក្នុងក្រុមជម្រើសជាតិផងដែរ។ សម្រាប់គ្រូបង្វឹកLiverpool លោក Arne Slot មិនបានបង្ហាញពីការព្រួយបារម្ភណាមួយអំពីសុខភាពរបស់កីឡាករប្រេស៊ីលនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រឡើយ។

សម្រាប់Alisson បានជួបបញ្ហារបួសក្នុងរដូវកាលនេះ ដោយខកខានការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយជើងទីមួយទល់នឹង Galatasaray នៅថ្ងៃទី 10 ខែមីនា ទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតពីរលើកមុនរបស់ពួកគេក៏ដោយ។គាត់ក៏បានខកខានការប្រកួតរបស់ Liverpool ចំនួនប្រាំបីនៅចន្លោះខែតុលា និងវិច្ឆិកា ដោយសារបញ្ហាសរសៃពួរ។

បច្ចុប្បន្នLiverpool ឈរនៅលេខរៀងទី 5 ក្នុង Premier League ដោយមាន 49 ពិន្ទុ ខណៈពួកគេចង់ជម្រុញក្រុមឱ្យមានការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង 4 ជាមួយការប្រកួតប្រជែងខ្លាំងបំផុតនៅពេលនេះ។
ប្រភព:Reuteur
វីឌេអូ: