មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសជម្រាបជូនដល់សាធារណជន អាជីវករ កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយពិការភាពភ្នែក កម្មវិធីសុខភាពភ្នែកនៃមន្ទីរសុខាភិបាល សហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងដោយមានការឧបត្ថម្ភគាំទ្រពី មូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) នឹងរៀបចំយុទ្ធនាការផ្តល់សេវាសុខភាពភ្នែក ដោយឥតគិតថ្លៃ រួមមាន សេវាកម្មផ្តល់ជូន៖ ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ជំងឺទឹកដក់ក្នុងភ្នែក ជំងឺភ្នែកដុះកន្ទុយថ្លែន និងជំងឺភ្នែកផ្សេងៗទៀត។

កាលបរិច្ឆេទ និងទីកន្លែង៖
១. ថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៦៖ នៅប៉ុស្តិ៍សុខភាពអាយុយឺនយូរអូរតាក់សេ ក្នុងស្រុកកំពង់សីលា។

២. ថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៦៖ នៅមណ្ឌលសុខភាពវាលរេញ ក្នុងស្រុកព្រៃនប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទាំងអស់ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានជម្រាបជូនខាងលើឱ្យបានទាន់ពេលវេលា។សូមអរគុណ! ![]()
ប្រភព&រូបភាព: Page មន្ទីរសុខាភិបាលខេត្តព្រះសីហនុ