បងប្អូនជនរួមជាតិជាបុរស និង នារីនៅក្នុងវេលានេះឱកាសការងារនៅមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុនត្រូវការជ្រើសរើសជ្រើសរើសបុគ្គលិកផ្នែក៖ ចុងភៅ១នាក់ (អតិភាពសម្រាប់អ្នកអាចនិយាយភាសាអង់គ្លេសបាន)
ទីតាំង៖ មន្ទីរពេទ្យសាខាថ្មី (ក្រុងតាខ្មៅ ខេត្តកណ្តាល)
__________________________
សូមផ្ញើប្រវត្តិរូបសង្ខេប(CV) និង ពាក្យសុំធ្វើការ( Cover Letter)តាមអាសយដ្ឋានអ៊ីម៉ែល ឬតាមតេឡេក្រាម (Telegrams)ខាងក្រោម៖
jhcambodia.aamc1@gmail.com
តេឡេក្រាម៖ 070301013 / https://t.me/japanheartHR

____________________________________
ក្នុងអំឡុងពេលព្យាបាលជំងឺមហារីក កុមារអាចជួបប្រទះនឹងការបាត់បង់ចំណង់អាហារ និងការផ្លាស់ប្តូរចំណង់អាហារផងដែរ។ដោយហេតុនេះ មេចុងភៅរបស់យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ ដើម្បីរៀបចំម្ហូបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារ ដោយជ្រើសរើសគ្រឿងផ្សំ រសជាតិ និងវិធីសាស្ត្រចម្អិនយ៉ាងយកចិត្តទុកដាក់។ការងារនៅក្នុងផ្ទះបាយមន្ទីរពេទ្យ មិនមែនមានតែការចម្អិនអាហារប៉ុណ្ណោះទេ។វាជាការរៀបចំអាហារដែលមានសុវត្ថិភាព សមស្រប និងការគាំទ្រសម្រាប់អ្នកជំងឺ ដែលមានស្ថានភាពសុខភាពខុសៗគ្នា។

បុគ្គលិកផ្ទះបាយក៏អាចសិក្សាចំណេះដឹង និងជំនាញអំពីអាហារូបត្ថម្ភ ដែលអាចយកទៅអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសពេលថែទាំសមាជិកគ្រួសារដែលកំពុងឈឺផងដែរ។
ចូលរួមជាមួយពួកយើង ដើម្បីផ្តល់ការគាំទ្រផ្នែកអាហារូបត្ថម្ភទៅកាន់កុមារមហារីកដែលកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន។
ការចម្អិនអាហាររបស់អ្នក អាចជួយជីវិតរបស់អ្នកដទៃបាន។