មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវលោក-លោកស្រី បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺទាំងអស់មេត្តាជ្រាបថា: ដោយមានកិច្ចសហការជាមួយ កម្មវិធីជាតិសុខភាពភ្នែក ក្រោមការឧបត្ថម្ភពីមូលនីធហ្រ្វេដហាឡូ(Fred Hallows Foundation) មន្ទីរសុខាភិបាលនិងរៀបចំកម្មវិធីពិនិត្យព្យបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ
ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលមានបញ្ហាជំងឺភ្នែកដូចជាៈ ភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែន និងជំងឺភ្នែកផ្សេងៗ។

ការពិនិត្យព្យបាល និងវះកាត់ជំងឺភ្នែក និងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោមៈ
១.ថ្ងៃទី ១ ដល់ថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២៦ ទីកន្លែង: មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង

២.ថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ មិថុនា ឆ្នាំ ២០២៦ ទីកន្លែង: មន្ទីរពេទ្យបង្អែក គងពិសី

ប្រភព:ផេកមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ