អ្នកផលិតមាតិការអប់រំសុខភាពដ៏ល្បីម្នាក់មានផេកឈ្មោះDr.Tong បានលុបវីដេអូទាំងអស់របស់ខ្លួនដែលបានផូសក្នុងបណ្តាញសង្គមក្រោយពីបានទទួលសេចក្តីជូនដំណឹងពីគណៈគ្រូពេទ្យកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម។
គណៈគ្រូពេទ្យកម្ពុជាសូមជម្រាបជូនដើម្បីរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និង ទំនួលខុសត្រូវក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្តគ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។
ក្រុមសីលធម៌វិជ្ជាជីវៈអាចអនុញ្ញាត អោយអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតផ្សព្វផ្សាយលើកដំកើងខ្លួនឯង ក្រុមរបស់ខ្លួនក្នុងគោលបំនងផលប្រយោជន៏ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។




ប្រភព: គណៈគ្រូពេទ្យកម្ពុជា