អ្នកចាត់ការទូទៅថ្មីរបស់ក្រុមហង្សក្រហម Liverpool លោក Andoni Iraola ចង់ឃើញខ្សែបម្រើ Alexis Mac Allister និងអ្នកចាំទី Alisson បន្តស្នាក់នៅជាមួយក្លឹបបានយូរអង្វែងបន្តទៀត។ សម្រាប់ខ្សែបម្រើ Mac Allister ជម្រើសជាតិអាហ្សង់ទីននៅមានកុងត្រារយៈពេល 2 ឆ្នាំទៀតលើកិច្ចសន្យារយៈពេល 5 ឆ្នាំ ក្រោយចូលរួមជាមួយពួកគេពីBrighton ក្មុងឆ្នាំ 2023។


Allister កីឡាករវ័យ 27 ឆ្នាំរូបនេះ នៅមិនទាន់ចាប់ផ្តើមការចរចាលើកិច្ចសន្យាថ្មីនៅឡើយទេ ជុំវិញមានការសង្ស័យថារូបគេនិងចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្តៅនេះ។សម្រាប់អ្នកចាំទីដៃទី1 Alisson នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចសន្យាចុងក្រោយរបស់ខ្លួននៅ Anfield ខណៈព័ត៌មានការផ្លាស់ទៅកាន់ក្លឹប Juventus ខិតកាន់តែកៀក ប៉ុន្តែលោក Iraola ចង់ឃើញអ្នកចាំទីមានបទពិសោធន៍សញ្ជាតិប្រេស៊ីលវ័យ 33 ឆ្នាំរូបនេះបន្តជួយក្រុមសម្រាប់រដូវកាលខាងមុខ។

ឆ្លើយតបបញ្ហាទាំងពីរនេះលោក Iraola បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Chicago មុនពេលការប្រកួតមិត្តភាពនៅសហរដ្ឋអាមេរិកថា: ខ្ញុំយល់ថា Alexis គឺជាកីឡាករដ៏ល្អបំផុតមួយរូបរបស់ក្លឹបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគាត់បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ World Cup ដូច្នេះវាជារឿងធម្មតាទេដែលក្លឹបផ្សេងទៀតចង់បានកីឡាករល្អបំផុតរបស់យើង»។«វាតែងតែកើតឡើងនៅក្នុងទីផ្សារដោះដូរកីឡាករ។ ប៉ុន្តែខ្ញុំចង់រក្សាកីឡាករល្អៗរបស់ខ្ញុំ។ ខ្ញុំផ្តោតអារម្មណ៍លើការចុះហត្ថលេខាជាមួយកីឡាករថ្មីៗច្រើនជាងការបាត់បង់កីឡាករដែលយើងមានស្រាប់«ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពដែលយើងមាននៅពេលនេះនៅក្នុងផ្នែកអ្នកចាំទី»។
ប្រភព:BBC
វីឌេអូ: Alex Mc Allister(1)
វិដេអូ: Alisson (2)