សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារនឹងធ្វើសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ។
សេចក្តីជូនដំណឹងនេះជាការគោរពអញ្ជើញឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រីសាស្ត្រាចារ្យ លោក លោកស្រីវេជ្ជបណ្ឌិត សហភាតរៈ និងប្អូនៗនិស្សិតទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ។
អត្ថប្រយោជន៍ដែលទទួលបាន៖
១. ទទួលបានបទពិសោធន៍ល្អៗពេញមួយថ្ងៃ ពីវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ទាំងជាតិ និងអន្តរជាតិ
២. ឱកាសជួបជុំសហភាតរៈ ក្រុមហ៊ុនឱសថ បរិក្ខាពេទ្យ និងថ្នាក់ដឹកនាំសមាគម
៣. ទទួលបានទស្សនាវដ្តីវិទ្យាសាស្ត្រមួយក្បាល
៤. ទទួលបានកាបូបអនុស្សាវរីយ៍មួយ
៥. ទទួលទានអាហារសាមគ្គី និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសមាគម
៦. មានឱកាសផ្សងសំណាងយករង្វាន់ធំ
៧. ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម និងទទួលបានពិន្ទុពីគណៈគ្រូពេទ្យជាតិដើម្បីបន្តសុពលភាពអាជ្ញាបណ្ណវេជ្ជសាស្ត្រ (ករណីសមាជិក សមាជិកា បានចូលរួមពេញមួយថ្ងៃ)។
សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ https://forms.gle/g9aMdKEiWDrHMFoM8
ឬ ទំនាក់ទំនងមកទូរស័ព្ទ (តេលេក្រាម): ០១២ ៩៣ ៦៦ ៩៣
បញ្ជាក់៖
– ចំនួនអ្នកចូលរួមមានកំណត់ (២៥០នាក់) ។
– យើងខ្ញុំផ្តល់អត្ថិភាពដល់អ្នកដែលបានចុះឈ្មោះមុន ។
អំពីសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ៖
– General Secretary (Phone/Telegram): 012 936 693
– Facebook Page: https://www.facebook.com/share/1CC7xgNShv/?mibextid=wwXIfr
– Telegram Group: https://t.me/+W1szl7Q3ELmWeJIm
– Telegram Channel: https://t.me/+jKiQvNwr_q01NWY1
ប្រភព:Page សមាគមគ្រូពេទ្យកម្ពុជា


