ក្លឹបInter Miami បានបញ្ជាក់ជាផ្លូវការណ៏កាលពីថ្ងៃចន្ទថាតារាឆ្នើម Lionel Messi ត្រូវបានប្តូរចេញក្នុងអំឡុងពេលការប្រកួត Major League Soccer ចុងក្រោយរបស់ក្លឹបដោយសាររូបគេមានបញ្ហាសរសៃពួរខាងឆ្វេង។

ជាមួយគ្នានេះផងដែរទាំងប្រិយមិត្តគាំទ្រក្លឹប និង ជម្រើសជាតិក្រុមពពកសអាហ្សង់ទីនមានការព្រួយបារម្ភថាក្រុមការពារតំណែងជើងឯក World Cup ឆ្នាំ 2022 បានរងរបួសអំឡុងពេល Inter Miami ឈ្នះ 6-4 លើ Philadelphia Union ។ទោះជាយ៉ាងណាក្លឹបមានវត្តមាននៅលីកកំពូលសហរដ្ឋអាមេរិក MLS បានប្រកាសថាការធ្វើតេស្តវេជ្ជសាស្រ្តបង្ហាញថាបញ្ហាសាច់ដុំរបស់កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះគឺមិនមានបញ្ហាប្រឈមសម្រាប់ការចូលលេងនោះឡើយ។ Messi រកបាន2គ្រាប់និង ត្រូវបានដូរចេញភ្លាមៗនៅនាទីទី73ក្នុងការប្រកួតចុងក្រោយរបស់ក្រុមមុនពេលការប្រកួត World Cup ។


Messi បច្ចុប្បន្នមានវ័យ 38 ឆ្នាំ បានដើរចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ហាក់បីដូចជាកំពុងមានសុខភាពធម្មតា និងត្រៀមបង្ហាញខ្លួនអោយអាហ្សង់ទីននៅព្រឹត្តការណ៏World Cup ជាលើកទី6 និង ក្នុងនាមក្រុមការពារតំណែងជើងឯក ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១១ ខែមិថុនា។

ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងអាចបង្ហាញខ្លួនជាលើកទីប្រាំមួយក្នុងព្រឹត្តិការណ៍ World Cup ដោយការប្រកួតនេះត្រូវបានធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិ និងត្រៀមការប្រកួតបើកឆាកជាមួយអាល់ហ្សេរីនៅថ្ងៃទី 16 ខែមិថុនា ខាងមុខ។បច្ចុប្បន្ន Messi រកបាន 12 គ្រាប់និង assist 8 ដងក្នុង 14 ប្រកួត MLS នៅរដូវកាលនេះ ។

ប្រភព:BBC
វីដេអូ: Messi រកគ្រាប់បាល់អោយ Inter Miami ទល់និង Philadelphia Union