ក្រុមមេឃខៀវ Man. City បានបន្តត្រួសត្រាយផ្លូវរបស់ពួកគេឆ្ពោះទៅកាន់ក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះនៅឯកីឡដ្ឋាន Turf Moor ខណៈលទ្ធផលនេះបានជម្រុញអោយគ្រូបង្វឹកលោក Pep Guardiola បានទម្លាក់ក្រុម Burnley ទៅកាន់ក្របខ័ណ្ឌ Championship វិញព្រមជាមួយក្រុមWolverដែលបានធ្លាក់ទៅមុនគេ។



គួរកត់សម្គាល់ថា Man City បានដណ្តើមបានប្រាំបួនពិន្ទុលើក្រុមកាំភ្លើងធំ Arsenal ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ដើម្បីឡើងទៅកាន់កំពូលតារាងស្របពេលអ្នកចាត់ការសញ្ជាតិអេស្បាញ មិនបានជាប់ចំណាត់ថ្នាក់លេខ 1 ចាប់តាំងពីសប្តាហ៍ដំបូងនៃយុទ្ធនាការនេះ ប៉ុន្តែការមិនស្គាល់ចាញ់ 11 ប្រកួតបាននាំឱ្យពួកគេយកឈ្នះលើក្រុមកាំភ្លើងធំខណៈការប្រកួត នៅសល់ 5 ប្រកួតទៀតនិងបញ្ចប់រដូវកាល។ បច្ចុប្បន្ន Man.City គិតត្រឹមសប្តាហ៍ទី33 ពួកគេមានពិន្ទុ 70 ស្មើគ្នាជាមួយ Arsenal ។

ប្រភព:BBC
វីដេអូ: