កីឡាករ Lamine Yamal ទោះបីស្ថិតក្នុងស្ថានភាពរងរបួស ប៉ុន្តែនៅតែត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអេស្បាញសម្រាប់ការប្រកួតព្រឹត្តការណ៏បាត់ទាត់ពិភពលោក FIFA World Cup 2026 ខណៈក្រុមមិនមានកីឡាករ Real Madrid ណាម្នាក់ត្រូវបានកោះហៅឡើយ និង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តពោលគឺខ្សែការពារ Dean Huijsen និង Dani Carvajal របស់ Real មិនមានឈ្មោះនោះទេ។



សម្រាប់ខ្សែបម្រើប្រយុទ្ធស្លាបLamine បច្ចុប្បន្នមាន វ័យ 18 ឆ្នាំបានខកខានបង្ហាញការប្រកួតនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបានរហែកសរសៃពួរខាងឆ្វេងរបស់គាត់ពេលលេងឱ្យ Barcelona កាលពីថ្ងៃទី 22 ខែមេសា។


គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis de la Fuente បាននិយាយថា :ខ្ញុំមិនសម្លឹងមើលក្លឹបមួយ ឬមួយផ្សេងទៀតទេ។ ខ្ញុំមិនមានភាពលំអៀងក្នុងពេលអ្នកគាំទ្រកំពុងលើកសរសើរនោះឡើយ។ សម្រាប់ខ្ញុំ វាជាលក្ខណៈសកលច្រើនជាង។រឿងតែមួយគត់ដែលខ្ញុំចង់បានគឺដើម្បីឱ្យកីឡាករបាល់ទាត់ទាំងនេះមានមោទនភាពក្នុងការតំណាងឱ្យក្រុមជម្រើសជាតិ។

សម្រាប់Real Madrid មិនបានឈ្នះពានមួយក្នុងរដូវកាលនេះទេ ហើយបានបញ្ចប់ការដេញតាមពីក្រោយក្រុមម្ចាស់ជើងឯក La Liga ចំនួន 8 ពិន្ទុ។ខ្សែបម្រើស្លាបរបស់ Athletic Bilbao កីឡាករ Nico Williams ដែលជួបបញ្ហារបួសសរសៃពួរ ក៏មានវត្តមានក្នុងក្រុមទាំង 26 ផងដែរ។ សម្រាប់ World Cup 2026 ចាប់ផ្តើមពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 19 ខែកក្កដា។អេស្ប៉ាញប្រកួតជាមួយក្រុម Cape Verde នៅថ្ងៃទី 15 ខែមិថុនា អារ៉ាប៊ីសាអូឌីតនៅថ្ងៃទី 21 ខែមិថុនា និងអ៊ុយរូហ្គាយនៅថ្ងៃទី 26 ខែមិថុនា ក្នុងពូល H ។
វីដេអូ:Lamine Yamal
វីដេអូ: Nico Williams