Ollie Watkins បានបញ្ចប់ការផ្ទេរពីក្លឹប Aston Villa ទៅកាន់ក្លឹប Al-Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ 50លានផោន (ស្មើនឹង 58,4លានអឺរ៉ូ)។

រឿងរ៉ាវនៃការផ្ទេរដ៏អូសបន្លាយមួយនៅក្នុងក្របខ័ណ្ឌ Premier League នារដូវក្ដៅនេះ បានឈានដល់ទីបញ្ចប់ហើយខណៈ ក្លឹប Al-Hilal SFC នៃលីគ Saudi Pro League បានចុះកិច្ចសន្យាយ៉ាងផ្លូវការជាមួយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ 30ឆ្នាំរូបនេះ។

Ollie Watkins ចាកចេញបន្ទាប់ពីបានស៊ុតបញ្ចូលទី 108គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assist) បាន 45ដង ក្នុងការបង្ហាញខ្លួនសរុប 278ប្រកួតឱ្យក្លឹប Aston Villa។ ខ្សែប្រយុទ្ធរូបនេះចាកចេញក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដែលមានមូលដ្ឋានរួមនៅ ទីក្រុង Birmingham សម្រាប់សម័យកាល Premier League ដោយរកបាន 91គ្រាប់។
