មន្ត្រីពាកព័ន្ធនៅក្នុងស្រុកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ 37 នាក់បានស្លាប់ បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) របស់រុស្ស៊ីទៅលើឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែង នៅជិតទីក្រុងកៀវក្នុងទីប្រជុំជន Myla ដែលស្ថិតនៅក្បែរតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុង Kyiv\ដែលជារដ្ឋធានីរបស់អ៊ុយក្រែន កាលពីយប់ថ្ងៃទី 28 សីហា 2026 កន្លងទៅ។



លោក Tymur Tkachenko អភិបាលតំបន់កៀវ បានសរសេរនៅលើបណ្តាញ Telegram កាលពីថ្ងៃសៅរ៍ថា៖ «ជាអកុសល ចំនួនអ្នកស្លាប់នៅក្នុងស្រុក Bucha បានកើនឡើងដល់ 37 នាក់ហើយ… ក្រុមអ្នកជួយសង្គ្រោះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ កំពុងបន្តប្រតិបត្តិការរបស់ពួកគេនៅកន្លែងកើតហេតុនៃសោកនាដកម្មនេះ»។
លោក Tkachenko បានប្រាប់អោយដឹងផងដែរថា អគារលំនៅដ្ឋានយ៉ាងហោចណាស់ ៥០ ខ្នងបានរងការខូចខាតនៅក្នុងការវាយប្រហារនោះ ដែលបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ និងភោជនីយដ្ឋានមួយកន្លែង។ មនុស្សជិត 400 នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងការវាយប្រហារ ខណៈដែលមានសេចក្តីរាយការណ៍អំពីមនុស្សរាប់សិបនាក់បានរងរបួស លោក Tkachenko បានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់នោះ មានលោក Taras Didych ដែលជាមេភូមិ Dmytrivska ផងដែរ។