ក្លឹបហង្សក្រហម Liverpool បានបង្កើនការចាប់អារម្មណ៍លើការផ្ទេរនាំយកកីឡាករ Bradley Barcola របស់ក្លឹប Paris St-Germain ខណៈពួកគេកំពុងរៀបចំដាក់សំណើដេញថ្លៃជាលើកដំបូង។Barcola កីឡាករអន្តរជាតិបារាំងមានវ័យ 23 ឆ្នាំ ត្រូវបានចាត់ទុកជាជម្រើសអាទិភាពសម្រាប់ Liverpool ខណៈដែលពួកគេកំពុងស្វែងរកកីឡាករឆ្នើមមកស្នងតំណែង Mohamed Salah ក្រោយពីLegend រូបនេះបានចាកចេញនៅចុងរដូវកាលមុន។




ក្លឹបជើងឯក UCL គឺ PSG បានកំណត់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះក្នុងរង្វង់ ១៤៥ លានផោន។ តម្លៃនេះនឹងអាចបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតនៅអង់គ្លេស ប៉ុន្តែថ្នាក់ដឹកនាំនៅ Anfield ចង់សម្រេចកិច្ចព្រមព្រៀងក្នុងតម្លៃប្រមាណជិត ១០០ លានផោនវិញ។

Barcola នៅសល់កិច្ចសន្យា ២ ឆ្នាំទៀត ប៉ុន្តែគេយល់ថាគាត់មានបំណងចង់ផ្លាស់មកកាន់ក្លឹប Liverpool និងស្វែងរកការប្រកួតប្រជែងថ្មី បន្ទាប់ពីបាត់បង់តួនាទីជម្រើសដំបូងក្នុងក្រុម PSG។ការពិត Liverpool ចង់បាន Yan Diomande ប៉ុន្តែខ្សែប្រយុទ្ធស្លាបរបស់ក្លឹប RB Leipzig រូបនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅចូលរួមជាមួយ Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ។
ប្រភព:BBC
វីដេអូ Barcola:
វីដេអូ Diomande