

ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានយកឈ្នះនៅកៀកចុងម៉ោង(នាទីទី86) ខណៈន័រវែសបានយកឈ្នះក្រុមជម្រើសជាតិដំរីព្រៃអាហ្រិកកូតឌីវ័រ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយប្រេស៊ីលនៅព្រឹត្តការណ៍ World Cup2026។ គួរកត់សម្គាល់ថាខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City បានព្យាយាមរកគ្រាប់បាល់សម្រាប់ការប្រកួតក្នុងទីក្រុង Dallas រដ្ឋ Texas បន្ទាប់ពី Antonio Nusa រកបានគ្រាប់បាល់នាំមុខនៅនាទីទី39 និង Amad Diallo បានធ្វើការវាយសម្រុកយ៉ាងអស្ចារ្យនៅក្នុងការប្រកួតដ៏តានតឹងដោយរកបានគ្រាប់បាល់តាមស្មើនៅតង់ទី2នាទីទី74។



ទោះយ៉ាងណា Haaland ដែលកំពុងឈរនៅទីតាំងដ៍ត្រឹមត្រូវមានឪកាសស៊ុតបាល់បញ្ចូលទីបានយ៉ាងងាយស្រួលពីការបញ្ជូនបាល់របស់ Patrick Berg ។វាមានន័យថា Haaland បានស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិចំនួន 13 លើកជាប់ៗគ្នាសម្រាប់ប្រទេសន័រវេស ដែលជាគោលដៅចុងក្រោយរបស់គាត់បានជួយប្រទេសរបស់គាត់ឈ្នះការប្រកួតជម្រុះប្រកួតចែកពូលនៅ World Cup ជាលើកដំបូងផងដែរ។
វីដេអូ: