FIFA បានបើកនីតិវិធី(វិន័យ)ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន ពាក់ព័ន្ធនឹងអាកប្បកិរិយាមិនសមរម្យ(ហិង្សា)របស់ពួកគេទាំងក្នុងអំឡុងក្រោយពេលបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រទល់នឹងអេស្ប៉ាញនៅព្រឹត្តការណ៍FIFA World Cup 2026នេះ។



កាលពីសប្តាហ៍មុនស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានធ្វើការលើផ្នែកវិន័យ និងក្រមសីលធម៌ ដើម្បីវាយតម្លៃហេតុការណ៍ដែលបានកើតឡើងក្រោយបញ្ចប់ការប្រកួតនៅកីឡដ្ឋាន New Jersey Stadium នាទីក្រុង New York ខណៈពេលនោះមានកីឡាករ និងបុគ្គលិកក្រុមពពកសអាហ្សង់ទីនជាច្រើននាក់បានចាប់ផ្តើមបង្កជម្លោះហិង្សាជាមួយកីឡាករអេស្ប៉ាញ បន្ទាប់ពីពួកគេចាញ់ក្នុងលទ្ធផល 1-0 កាលពីព្រឹកថ្ងៃទី១៩ខែកក្កដា។

មានកីឡាករ និង បុគ្គលិកចំនួន3រូប ដែល FIFA នឹងធ្វើការស៊ើបអង្កេតមានដូចជាៈ Nahuel Molina (ចំនួន ២ ករណី) និង Leandro Paredes (ចំនួន ៣ ករណី) ព្រមទាំងជំនួយការគ្រូបង្វឹក Roberto Ayala (ចំនួន ១ ករណី) ចំពោះការចោទប្រកាន់ពីបទប្រើអំពើហិង្សា ស្របតាមមាត្រា ១៤ នៃក្រមវិន័យរបស់ FIFA។ជាមួយគ្នានេះដែរកីឡាករ Thiago Almada និងខ្សែបម្រើរបស់អេស្ប៉ាញគឺ Gavi ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នានេះដែរ។

យោងតាមក្រមវិន័យរបស់ FIFA កីឡាករ និងមន្ត្រីក្រុមនឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួមការប្រកួតយ៉ាងហោចណាស់មួយប្រកួតចំពោះអាកប្បកិរិយាមិនសមស្របតាមស្មារតីកីឡា និងយ៉ាងហោចណាស់បីប្រកួតចំពោះការប្រើអំពើហិង្សា។
ប្រភព:BBC