សួស្តីបងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលទាំងអស់ក្នុង ឃុំពូជ្រៃ ស្រុកពេជ្រាដា!យុទ្ធនាការផ្ដល់ថ្នាំបង្ការការពារជំងឺគ្រុនស្វិតដៃជើង (OPV) ជុំទី២] ![]()

បងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលទាំងអស់ក្នុង ឃុំពូជ្រៃ ស្រុកពេជ្រាដា! ![]()
ដើម្បីសុខភាពមាំមួនរបស់បុត្រធីតាយើង និងដើម្បីលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងឱ្យអស់ពីសហគមន៍ មណ្ឌលសុខភាពពូជ្រៃ នឹងចុះយុទ្ធនាការផ្ដល់ថ្នាំបង្ការ (OPV) ដល់កុមារដែលមាន អាយុក្រោម ៥ ឆ្នាំ ចាប់ពីថ្ងៃទី ០៤ ដល់ ១១ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះតាមកាលវិភាគដូចខាងក្រោម៖
កាលវិភាគចុះតាមភូមិនីមួយៗ៖
ថ្ងៃទី ០៤ ឧសភា៖ ភូមិពូជ្រៃចាង ![]()
ថ្ងៃទី ០៥ ឧសភា៖ ភូមិចុងផាង ![]()
ថ្ងៃទី ០៦ ឧសភា៖ ភូមិមេប៉ៃ ![]()
ថ្ងៃទី ០៧ ឧសភា៖ ភូមិទួលព្រីង ![]()
ថ្ងៃទី ០៨ ឧសភា៖ ភូមិពូតាង ![]()
ថ្ងៃទី ០៩ ឧសភា៖ ភូមិណារ៉ចាង![]()
ថ្ងៃទី ១០ ឧសភា៖ ភូមិបរ៉គូង![]()
ថ្ងៃទី ១១ ឧសភា៖ ភូមិដេអេ![]()
សំណូមពរ៖
សូមអញ្ជើញពុកម៉ែបងប្អូន នាំកុមារដែលមានអាយុក្រោម ៥ ឆ្នាំទាំងអស់ មកទទួលថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងដូសបន្ថែម ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ទោះបីកុមារធ្លាប់បានទទួលគ្រប់ចំនួន មិនទាន់គ្រប់ចំនួន មិនធ្លាប់បានទទួលទាល់តែសោះ ឬទើបនឹងទទួលរួចថ្មីៗនេះក៏ដោយ។ ![]()
![]()

ប្រភព:HC ពូជ្រៃ ខេត្តមណ្ឌលគិរី