ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាក្លឹបបានប្រឈមបាត់បង់កីឡាករឆ្នើមរបស់ពួកគេគឺ Lamine Yamal បន្ទាប់ពីជួបបញ្ហារបួសសរសៃពួរនៅជើងឆ្វេងរបស់គាត់។ កីឡាករវ័យ18ឆ្នាំរូបនេះនឹងត្រូវខកខានការប្រកួតជំនួបដ៏សំខាន់គឺ ‘El Clasico’ និងយុទ្ធនាការប្រកួតក្នុងស្រុកដែលនៅសេសសល់មុនបិទបញ្ចប់រដូវកាល La Liga 2025-2026 ទោះយ៉ាងណាកីឡាករក្រុមគោជល់អេស្បាញត្រូវបានគេរំពឹងថានឹងសាកសមសម្រាប់ការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិសម្រាប់គ្រូបង្វឹកលោក Luis de la Fuente ។


ប្រភពពីរបាយការណ៍វេជ្ជសាស្ត្រនៅមិនទាន់បានបញ្ជាក់ពីរបួសរបស់ Lamine Yamal ថាវាធ្ងន់ធ្ងរប៉ុណ្ណោនៅឡើយ ប៉ុន្តែការប៉ាន់ប្រមាណបានបញ្ជាកថាការជាសះស្បើយក្រោយពីព្យាបាលចន្លោះពី 4 ទៅ 6 សប្តាហ៍។ ទោះជាយ៉ាងណាក្តីបារម្ភនៅតែមានសម្រាប់ Lamine ដោយសារគាត់នៅតែជាទ្រព្យសម្បត្តិដ៏សំខាន់របស់ក្រុម ។


គួររំលឹកថាកីឡាករមានដើមកំណើតមកពីតំបន់ Rocafonda នៃទីក្រុង Barcelona នឹងខកខានការប្រកួតជាមួយ Getafe, Osasuna, Real Madrid, Alavés, Betis និង Valencia ។ ដូច្នេះលទ្ធផលវិនិច្ឆ័យអនាគតលើកពាន La liga របស់ Barca និងត្រូវសម្រេចដោយគ្មានរូបគេទេ។