លោក Andoni Iraola អ្នកចាត់ការទូទៅថ្មីរបស់ក្រុមហង្សក្រហម Liverpool បានទម្លាយអោយដឹងថា លោកធ្លាប់បានពិភាក្សាជាមួយក្លឹបផ្សេងៗទៀត មុនពេលក្លឹប Liverpool បានទាក់ទងគាត់មកកាន់កីឡដ្ឋាន Anfield។

បុរសវ័យ ៤៤ ឆ្នាំសញ្ជាតិអេស្បាញរូបនេះ ធ្លាប់លេងអោយក្លឹប At.Bilbao ១២ឆ្នាំ បានចូលមកជំនួសតំណែងអតីតគ្រូបង្វឹកលោក Arne Slot ក្រោយដឹកនាំក្លឹបបរាជ័យដល់ទៅ ២០ដងនៅគ្រប់ក្របខណ្ឌប្រកួតកាលពីរដូវកាលចាស់។យ៉ាងណាម៉ិញលោក Iraola បានលាលែងពីតំណែងជាអ្នកចាត់ការក្លឹប Bournemouth បន្ទាប់ពីដឹកនាំបាន ៣ ឆ្នាំបានបង្ហើបប្រាប់ថារូបលោកត្រូវបានក្លឹបដទៃទៀតទាក់ទងផងដែរ(ប៉ុន្តែមិនបានប្រាប់ឈ្មោះទេ)។


Iraola នឹងមានឱកាសដឹកនាំក្លឹបក្នុងអំឡុងពេលដំណើរទស្សនកិច្ចកំដៅសាច់ដុំមុនបើករដូវកាលរបស់ Liverpool នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមដោយការប្រកួតមិត្តភាពជាមួយក្រុម Sunderland នៅទីក្រុង Nashville នាថ្ងៃសៅរ៍ និងបន្តជួបក្រុមមកពីលីកទីពីរគឺ Wrexham នៅទីក្រុង New York និងក្រុម Leeds United នៅទីក្រុង Chicago។

ប្រភព:Joe.co.uk