ក្លឹប Brighton បានបដិសេធសំណើក្នុងរង្វង់ទឹកប្រាក ៥០លានផោនពីសំណាក់ក្លឹប Liverpool សម្រាប់កីឡាករ Yankuba Minteh។កីឡាករវ័យ 22ឆ្នាំ ក្នុងជម្រើសជាតិហ្គាំប៊ី (Gambia) បានស៊ុតបញ្ចូលទី 10គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 9ដង ក្នុងការបង្ហាញខ្លួន 73ប្រកួតឱ្យក្រុម Seagulls។


Minteh ដែលបានផ្លាស់ពី Newcastle មកកាន់ Brighton ក្នុងតម្លៃ ៣០លានផោនកាលពីឆ្នាំ២2024 បានបង្ហាញខ្លួនចូលលេងយ៉ាងទៀងទាត់នៅតំបន់ស្លាបស្តាំ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជើងក្រោយ ជំនួបមិត្តភាពជាមួយក្រុម Roma កាលពីដើមខែនេះ។

អាទិភាពចម្បងរបស់គ្រូបង្វឹកអេស្បាញ លោក Andoni Iraola សម្រាប់រយៈពេលដែលនៅសល់នៃទីផ្សារដោះដូរកីឡាករ គឺការបង្កើនជម្រើសកីឡាករវាយលុកនៅតំបន់ស្លាប បន្ទាប់ពីការចាកចេញរបស់ Mohamed Salah ហើយ Liverpool នឹងបន្តពិនិត្យមើលជម្រើសផ្សេងៗទៀតដើម្បីស្ទាបស្ទង់ស្ថានភាពទីផ្សារ។

ពួកគេបានចុះកិច្ចសន្យានាំយក Victor Munoz ដែលអាចលេងបានទាំងតំបន់ស្លាប និងតំបន់កណ្តាល ពីក្លឹប Osasuna ក្នុងតម្លៃ ៣៤លានផោនកាលពីដើមរដូវក្ដៅនេះ។កីឡាករ Bradley Barcola របស់ក្លឹប Paris St-Germain នៅតែជាគោលដៅអាទិភាពសម្រាប់ Liverpool ប៉ុន្តែនៅពេលនេះ ភាគីទាំងពីរនៅមានគម្លាតតម្លៃខុសគ្នាឆ្ងាយពេកសម្រាប់កីឡាករវ័យ ២៣ឆ្នាំរូបនេះ ដែលជាកីឡាករលេងតំបន់ស្លាបរបស់បារាំង និងមានបំណងចង់ផ្លាស់មកកាន់ Anfield។PSG ទាមទារតម្លៃប្រហែល 145លានផោន ប៉ុន្តែ Liverpool ចង់សម្រេចកិច្ចព្រមព្រៀងប្រមាណមិនច្រើនជាង100លានផោននោះទេ ។ប្រភពះBBC
វីឌេអូ1:Yankuba Minteh
វីដេអូ2:Victor Munoz`