Kylian Mbappé បានស៊ុតបញ្ចូលទីបីគ្រាប់ (hat-trick) ដើម្បីជួយឱ្យ Jose Mourinho ទទួលបានជ័យជម្នះក្នុងការវិលត្រឡប់មកកាន់កីឡដ្ឋាន Bernabéu វិញ ខណៈ Real Madrid បានយកឈ្នះលើក្រុម Real Sociedad ក្នុងការប្រកួតក្របខ័ណ្ឌ La Liga ដោយលទ្ធផល 4:1។Mourinho បានចាប់ផ្តើមយ៉ាងល្អប្រសើរសម្រាប់ការដឹកនាំក្រុម Madrid ជាលើកទីពីររបស់គាត់កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានដឹកនាំក្រុមឱ្យយកឈ្នះ Espanyol ក្នុងលទ្ធផល 2-1 រួចទៅហើយ។


ក្រុមលោក Mourinho ត្រូវប្រើភាពអត់ធ្មត់ក្នុងការប្រកួតទល់នឹងក្រុម Real Sociedad ដែលលេងបានយ៉ាងរឹងមាំ ប៉ុន្តែគុណភាពនៃក្រុមរបស់ពួកគេបានបង្ហាញឱ្យឃើញនៅទីបំផុត ដោយ Mbappé ស៊ុតបញ្ចូលទីបានយ៉ាងល្អចំនួនបីគ្រាប់ ខណៈ Jude Bellingham បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួនពីរដង ស្របពេល Vinicius Jr អាចរកបាន1គ្រាប់ផងដែរ។


អ្នកគាំទ្រជាច្រើនបានមកបំពេញពេញកីឡដ្ឋាន Bernabéu កាលពីយប់ថ្ងៃពុធ ដោយពួកគេមានចិត្តចង់ឃើញការវិលត្រឡប់មកវិញរបស់គ្រូបង្វឹកដែលធ្លាប់នាំយកពានរង្វាន់ក្នុងស្រុកចំនួនបីមកជូនពួកគេកាលពីជាងមួយទសវត្សរ៍មុន ដែលក្នុងនោះគាត់បានដឹកនាំក្រុមឈ្នះ 128 ប្រកួត ក្នុងចំណោមការប្រកួតសរុប 178 ប្រកួត។
ប្រភព:BBC