ខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស John Stones បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបផ្លាស់ទៅចូលរួមជាមួយក្រុមជើងឯកអ៊ីតាលី Inter Milan ក្នុងលក្ខខណ្ឌផ្ទេរដោយឥតគិតថ្លៃ(Free Transfer) និងបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ ទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបគូប្រជែងលីក Chelsea និង Juventus ក៍ដោយ។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចាកចេញពីក្លឹប Manchester City ក្រោយពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា ក្រោយចំណាយពេល ១០ ឆ្នាំប្រកបដោយភាពជោគជ័យជាមួយក្លឹបក្នុងក្របខ័ណ្ឌ Premier League មួយនេះ។


Stones បាននិយាយថា: គាត់បានសម្រេចក្តីស្រមៃទាំងអស់របស់ខ្លួន បន្ទាប់ពីបានជួយក្រុម City ឈ្នះពានរង្វាន់ Premier League ចំនួន ៦ ដង, Champions League, FA Cup ២ ដង, League Cup ៥ ដង, Community Shield ៣ ដង, Club World Cup និង UEFA Super Cup។

ក្រុម Inter Milan បានគ្រងតំណែងជើងឯក Serie A ជាលើកទី ២១ កាលពីរដូវកាលមុន ហើយនឹងចាប់ផ្តើមយុទ្ធនាការការពារតំណែងជើងឯករបស់ពួកគេដោយប៉ះជាមួយក្រុម Monza ដែលទើបឡើងមកលេងនៅលីគកំពូល នៅថ្ងៃសៅរ៍ ទី ២២ ខែសីហា។tones ដែលជាអតីតខ្សែការពាររបស់ក្រុម Barnsley បានបង្ហាញខ្លួន ២៩៥ ប្រកួតឱ្យក្រុម City និងស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ បន្ទាប់ពីផ្លាស់មកពីក្លឹប Everton ក្នុងតម្លៃ ៤៧,៥ លានផោនកាលពីឆ្នាំ ២០១៦។


គាត់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិចំនួន ៩៣ ប្រកួត និងជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ World Cup រដូវក្តៅនេះ ដោយបានចូលលេងជាជម្រើសដំបូងក្នុងជ័យជម្នះវគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹងន័រវែស និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលចាញ់អាហ្សង់ទីន ២-១។