ក្លឹបមេឃខៀវ Man. City បានចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិម៉ារ៉ុក Ayyoub Bouaddi មកពីក្លឹប Lille ក្នុងតម្លៃខ្លួន 85,6 លានផោន។កីឡាករវ័យ 18 ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល 5 ឆ្នាំ ខណៈក្រុមលោកEnzo Maresca បានបង់ប្រាក់ចំនួន81,4 លានផោនជាមួយ និងទឹកប្រាក់បន្ថែមចំនួន 4,2 លានផោនទៀត។

ក្រុមរបស់លោក Enzo Maresca បានសម្រេចចិត្តនាំយក Bouaddi បន្ទាប់ពីបានលក់ខ្សែបម្រើកណ្តាល Rodri ទៅឱ្យ Barcelona ក្នុងតម្លៃ 65 លានផោន និង Tijjani Reinders ទៅឱ្យ Al-Qadsiah ក្នុងតម្លៃ 52 លានផោន។គួរកត់សម្គាល់ថា Bouaddi បង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ World Cup កាលពីរដូវក្តៅកន្លងទៅ ដោយបានចូលលេងជាជម្រើសដំបូងក្នុងចំណោមការប្រកួតទាំង 6 របស់ម៉ារ៉ុក និងបានជួយពួកគេឡើង ដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ ក្រោយក្លាយជាកីឡាករសំខាន់ម្នាក់របស់ Lille ក្នុងលីគ Ligue 1។


Bouaddi បានបង្ហាញខ្លួនចំនួន 96 ប្រកួតឱ្យក្លឹប Lille បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2023 និងឮជួយឱ្យក្រុមនេះបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 នៃលីគ Ligue 1 កាលពីរដូវកាលមុន។Bouaddi នឹងក្លាយជាផ្នែកមួយនៃតំបន់បម្រើកណ្តាលដែលត្រូវបានកែសម្រួលថ្មី ខណៈដែលក្លឹប City បាននាំយកកីឡាករបម្រើជនជាតិអង់គ្លេស Elliot Anderson ពី Nottingham Forest ក្នុងតម្លៃ 116 លានផោនរួចហើយ។ក្លឹប City ក៏គ្រោងនឹងដាក់សំណើទិញយកខ្សែបម្រើជនជាតិអាហ្សង់ទីនរបស់ Chelsea គឺ Enzo Fernandez ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ទេថាតើនឹងអាចសម្រេចកិច្ចព្រមព្រៀងបានឬអត់ ចំពោះកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ដែលមានតម្លៃខ្លួន 120 លានផោន។
ប្រភព:BBC
វីដេអូះ